ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសិង្ហបុរី សូមជម្រាបដំណឹងជូនប្រជាពលរដ្ឋខ្មែរ និងសាធារណជនទាំងអស់មេត្តាជ្រាបថា ពលរដ្ឋកម្ពុជាមានអាយុ៦ឆ្នាំនិង៦ឆ្នាំឡើងទៅ ដែលកាន់លិខិតឆ្លងដែនការទូត ផ្លូវការ ឬធម្មតាកម្ពុជា អាចប្រើប្រាស់ច្រកផ្លូវស្វ័យប្រវត្តិកម្ម (designatedautomated lanes) នៅគ្រប់ច្រកទ្វារចូលទាំងអស់នៃអាកាសយានដ្ឋានChangi នៅប៉ុស្តិព្រំដែនគោកTuas និងនៅប៉ុស្តិ៍ព្រំដែនគោកWoodlandsរបស់សិង្ហបុរី សម្រាប់ឆ្លងកាត់ការពិនិត្យអន្តោប្រវេសន៍ ដោយពុំចាំបាច់ចុះឈ្មោះជាមុន ដែលអនុវត្តចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ តទៅ។
សម្រាប់ព័ត៌មានលំអិតអំពីរបៀបប្រើប្រាស់ច្រកផ្លូវស្វ័យប្រវត្តិកម្មនេះ សូមចូលទៅកាន់គេហទំព័ររបស់អាជ្ញាធរអន្តោប្រវេសន៍និងប៉ុស្តិ៍ត្រួតពិនិត្យរបស់សិង្ហបុរី៖ https://www.ica.gov.sg/enter-depart/for-visitors/ACI ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕
Source: ICA, https://www.ica.gov.sg/enter-depart/for-visitors/ACI
Comments