top of page

ស្នើសុំលិខិតឆ្លងដែនធម្មតាកម្ពុជា
(ត្រូវអញ្ជើញទៅស្នើសុំដោយផ្ទាល់នៅកម្ពុជា)

ទីតាំង អាសយដ្ឋាន និង លេខទំនាក់ទំនងសម្រាប់ធ្វើលិខិតឆ្លងដែននៅកម្ពុជា៖
 

  1. នាយកដ្ឋានលិខិតឆ្លងដែន ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ 095 279 500
     

  2. សាខាលិខិតឆ្លងដែនប្រចាំខេត្តបាត់ដំបង ស្ថិតនៅ ដីឡូតិ៍លេខ F29 ភូមិជំនីក ឃុំអន្លង់វិល ​ស្រុកសង្កែ
    ខេត្តបាត់ដំបង។ ទូរស័ព្ទទំនាក់ទំនង​លេខ 070 868 688 ។  

     

  3. សាខាលិខិតឆ្លងដែនប្រចាំខេត្តបន្ទាយមានជ័យ ស្ថិតនៅ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
    ខេត្តបន្ទាយមានជ័យ។ ទូរស័ព្ទទំនាក់ទំនងលេខ 061 211 198 ។ 

     

  4. សាខាលិខិតឆ្លងដែនប្រចាំខេត្តកោះកុង ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទូរស័ព្ទ ទំនាក់ទំនងលេខ 081 211 198
     

  5. ទីស្នាក់ការផ្តល់លិខិតឆ្លងដែនធម្មតាប្រចាំផ្សារអ៊ីអនម៉លសែនសុខ ស្ថិតនៅអគារផ្សារទំនើបអ៊ីអនម៉លសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ 011 582 277

លោកអ្នកក៏ទាញយកកម្មវិធី GDI eServices តាមរយៈទូរស័ព្ទដៃទាំងប្រព័ន្ធ iOs និង Android បានដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅមន្ត្រីប្រចាំការសេវាកម្មអត្តសញ្ញាណកម្មនិងប្រតិកម្មរហ័ស រៀងរាល់ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់សុក្រ តាមរយៈលេខទូរស័ព្ទ 1271017 898 915 ​។

 

N Passport Price.JPG
bottom of page