top of page
ឯកសារធ្វើដំណើរ
ដើម្បីអាចសម្រាលកូននៅតាមគ្លីនីកឬមន្ទីរពេទ្យនៅសិង្ហបុរីបាន អាជ្ញាធរ ICA របស់សិង្ហបុរី តម្រូវឲ្យអ្នកស្នើសុំការអនុញ្ញាតជាមុនសិន និងស្នើសុំបណ្ណស្នាក់នៅរយៈពេលវែង ដោយអ្នកត្រូវបញ្ជូនឯកសារមួយចំនួនទៅ ICA ក្នុងនោះក៏តម្រូវឲ្យមានលិខិតចេញដោយស្ថានទូតកម្ពុជានៅសិង្ហបុរីផងដែរ។
សម្រាប់ព័ត៌មានលម្អិតអំពីការស្នើសុំបណ្ណស្នាក់នៅរយៈពេលវែងនេះ សូមចូលទៅកាន់គេហទំព័រ៖ https://www.ica.gov.sg/reside/LTVP/apply/visitor-seeking-permission-to-give-birth-in-singapore
ការស្នើសុំលិខិតពីស្ថានទូត
សម្គាល់៖
- សូមត្រៀមបញ្ជូនឯកសារយោងដើម្បីស្នើសុំលិខិតពីស្ថានទូត៖
ក- លិខិតឆ្លងដែនរបស់សាមីខ្លួន និងស្វាមី
ខ- សំបុត្រអាពាហ៍ពិពាហ៍ច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍
គ- លិខិតរបស់មន្ទីរពេទ្យបញ្ជាក់ពីថ្ងៃដែលសម្រាល។
* រយៈពេលដំណើរការឯកសារស្នើសុំ៖ ៣ថ្ងៃនៃថ្ងៃធ្វើការ។ សាមីខ្លួន/ស្វាមីអាចទទួលយកលិខិតនៅស្ថានទូត នៅរៀងរាល់ម៉ោងធ្វើការ ។
* សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ recamsingapore@gmail.com ។
bottom of page


